(ភ្នំពេញ)៖ ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) បានសហការគ្នារៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ប្រកបដោយក្ដីមោទនភាពជាទីបំផុត គឺពិធីប្រកាស និងប្រគល់ជូនគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» នៃអង្គការពុទ្ធសាសនិកពិភពលោក និង«បណ្ឌិតកិត្តិយស ផ្នែកមនុស្សធម៌» នៃសាកលវិទ្យាល័យណេហ្គរី ប៉ាដាង នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងគោរមងារកិត្តិយស «ទីប្រឹក្សាជាន់ខ្ពស់» របស់អង្គការពុទ្ធសាសនិកពិភពលោកជូន លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធិពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានសមាគមគ្រូពេទ្យស្ម័ត្រចិត្តយុវជនសម្តេចតេជោ (TYDA)។

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ ក្រុមប្រឹក្សាវប្បធម៌អាស៊ី៖