Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការក្រុងភ្នំពេញ នឹងបើកសវនាការជំនុំ លើសំណុំរឿងមួយទៀតរបស់ លោក នី ចរិយា នៅសប្តាហ៍ក្រោយ

15-07-2016 14:14

(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការជំនុំជម្រះ លើសំណុំរឿង លោក នី ចរិយា អតីតប្រធានផ្នែកស៊ើបអង្កេត​ របស់អង្គការអាដហុក នៅថ្ងៃចន្ទ សប្តាហ៍ក្រោយនេះ។ នេះបើតាមអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ឲ្យដឹងយ៉ាងដូច្នេះ។​

សំណុំរឿងនេះលោក នី ចរិយា ត្រូវបានប្តឹងដោយ លោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប និង លោក គី ឬទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប ពាក់ព័ន្ធនឹងការបរិហារកេរ្តិ៍ជាសាធារណៈ និងបទផ្សព្វផ្សាយនូវការអត្ថាធិប្បាយ ដើម្បីធ្វើសម្ពាធលើយុត្តាធិការ (តុលាការ) ចំពោះរឿងក្តីដីធ្លីមួយនៅខេត្តសៀមរាប កាលពីខែមិថុនា ឆ្នាំ២០១៥។ កាលនោះលោក នី ចរិយា បានចោទប្រកាន់លោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប និង លោក គី ឬទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាបថា មិនបានអនុវត្តតាមនីតិវិធីត្រឹមត្រូវក្នុងការចោទប្រកាន់ និងចាប់ខ្លួនអ្នកភូមិពីរនាក់ដាក់ពន្ធនាគារចំពោះការតវ៉ាប្រឆាំងក្រុមហ៊ុនកសិពាណិជ្ជកម្ម (Community Takhmao Development Agriculture & Industrial ) ដែលអ្នកភូមិចោទថា បានព្យាយាមរឹបអូសយកដីស្រែ របស់ពួកគាត់ដោយខុសច្បាប់។

លោក លី សុផាណា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «នៅថ្ងៃទី ១៨ កក្កដា ២០១៦ ពេលព្រឹក សាលាដំបូងរាជធានីភ្នំពេញនឹងបើកសវនាការ ដែលមានលោក ឃី ឆៃ ជាចៅក្រមជំនុំជម្រះ និងលោក សៀង សុខ ជាតំណាងអយ្យការ ដើម្បីជំនុំជម្រះទៅលើជនជាប់ចោទឈ្មោះ នី ចរិយា ពីបទ បរិហាកេរ្តិជាសាធារណះ ប្តឹងបរិហាបង្កាច់កេរ្តិ និងផ្សព្វផ្សាយនិងអត្ថាធិប្បាយ ដើម្បីធ្វើសម្ពាធលើយុត្ថាធិការ»

ទោះជាយ៉ាងណា លោក នី ចរិយា ជាអគ្គលេខាធិការរង គ.ជ.ប នៅពេលនេះកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ PJ នៅឡើយទេ ពាក់ព័ន្ធនឹងសំណុំរឿងមួយផ្សេងទៀត នោះគឺបទល្មើសផ្សំគំនិតសូកប៉ាន់សាក្សី ដែលពាក់ព័ន្ធនឹងករណីកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ៕