សមាជិកក្រុមប្រឹក្សាស្រុករបស់គណបក្សភ្លើងទៀន អំពាវនាវឱ្យសមាជិកទាំងអស់ ឈប់ជឿតាមការញុះញង់របស់ សម រង្ស៉ី (Video inside)
03-05-2023 10:35
(ភ្នំពេញ)៖ លោក តុម សុផាន ដែលគាំទ្រលោក សម រង្ស៉ី តាំងពីឆ្នាំ២០១២ ហើយបច្ចុប្បន្នជា សមាជិកក្រុមប្រឹក្សាស្រុកថ្មគោល មកពីគណបក្សភ្លើងទៀន បានចេញវីដេអូ អំពាវនាវឱ្យសមាជិកទាំងអស់ ឈប់ចាញ់បោក និងស្តាប់ការញុះញង់របស់ លោក សម រង្ស៉ី តទៅទៀត។
ក្នុងនាមជាអ្នកនយោបាយនៅមូលដ្ឋាន លោកបានសង្កេតឃើញថា ការដឹកនាំរបស់ លោក សម រង្ស៉ី ក្នុងកិច្ចការនយោបាយមិនអាចទៅមុខរួចឡើយ ហើយក៏មិនមានសមត្ថភាព ដើម្បីឈានទៅកាន់អំណាចនោះដែរ។ លោកបន្ថែមថា ការញុះញង់របស់ លោក សម រង្ស៉ី កន្លងទៅ ធ្វើឱ្យសមាជិករងគ្រោះ បែកបាក់ប្រពន្ធកូន និងមិនមានចំណេញអ្វីដែលប្រទេសជាតិនោះទេ។
សូមស្តាប់ការលើកឡើងរបស់ សមាជិកក្រុមប្រឹក្សាស្រុកថ្មគោល មកពីគណបក្សភ្លើងទៀនដូចតទៅ៖