Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស៊ីហ្គេម២០២៣៖ U22 កម្ពុជា ប្រកួតជាមួយ ក្រុមហ្វីលីពីន ប្រជាពលរដ្ឋខេត្តកំពង់ចាមជាង ២ម៉ឺននាក់ ទស្សនាផ្សាយបន្តផ្ទាល់

03-05-2023 09:50

(កំពង់ចាម)៖ នៅយប់ថ្ងៃទី៤ ត្រូវនិងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នៃការផ្សាយបន្តផ្ទាល់ របស់រដ្ឋបាលខេត្តកំពង់ចាម ក្នុងព្រឹត្តិការណ៍កីឡាចម្រុះ SEA Games លើកទី៣២ នៃការប្រកួតក្រុមបាល់ទាត់ជម្រើសជាតិ យុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា ជាមួយហ្វីលីពីន មានប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ចូលរួមទស្សនាការផ្សាយផ្ទាល់ ប្រមាណជាង ២ ម៉ឺននាក់។

បើតាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា នាល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលក្រុងស្រុកទាំង១០ នៅទូទាំងខេត្តកំពង់ចាម បានចាក់ស្លាយផ្សាយបន្តផ្ទាល់ពីទូរទស្សន៍ជាតិកម្ពុជា នៃការប្រកួតបាល់ទាត់ រវាងកម្ពុជា និងហ្វីលីពីន តាមកញ្ចក់ទូរទស្សន៍ខ្នាតធំ LED ផ្សាយផ្ទាល់នៅសួនច្បារមុខសាលាខេត្តកំពង់ចាម មានប្រជាពលរដ្ឋមកទស្សនា ចំនួនប្រហែល ២០.០០០ នាក់, ស្រុកព្រៃឈរ ចំនួន ២កន្លែង ប្រជាពលរដ្ឋប្រហែល ៥៣០ នាក់ ស្រុកចំការលើ ប្រហែល ១៥៣នាក់ ស្រុកស្រីសន្ធរ ៣កន្លែង ចំនួនប្រហែលជា ១៨០០ នាក់ ក្រុងកំពង់ចាម ប្រហែលជា ៨០ នាក់ ស្រុកកងមាស ប្រហែលជា ៤២៣ នាក់ ស្រុកកោះសូទិន ៥កន្លែង ចំនួន ប្រហែលជា ៦៧៥នាក់ ស្រុកកំពង់សៀម ២កន្លែង ប្រហែលជា ៦២០ នាក់ ស្រុកស្ទឹងត្រង់ ប្រហែលជា ៦០០នាក់ និង ស្រុកបាធាយ ប្រហែលជា ៦២៥ នាក់ ស្រុកជើងព្រៃ ប្រហែលជា ៧៥០ នាក់ សរុបរួម មានពលរដ្ឋប្រហែលជា ២៦,២៥៦ នាក់ ៕