(ភ្នំពេញ)៖ កញ្ញា ធី សុវណ្ណថា អតីតសកម្មជនដ៏សកម្មរបស់គណបក្សសង្រ្គោះជាតិ បានបញ្ជាក់នៅក្នុងវេទិកាជួបជាមួយប្រជាពលរដ្ឋ នាខេត្តកណ្តាល និងព្រះសីហនុថា ប្រជាពលរដ្ឋខេត្តព្រះសីហនុ ចង់ឃើញលោក កឹម សុខា ជាប់គុក ខណៈដែលប្រជាពលរដ្ឋ ៧០០នាក់ខេត្តកណ្តាល ប្រកាសថាស្អប់ អ្នកនយោបាយលាបពណ៍ គឺ លោក សម រង្សី។
កញ្ញា ធី សុវណ្ណថា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ពលរដ្ឋ៣០០នាក់ រស់នៅក្រុង-ខេត្តព្រះសីហនុ, ប្រជាពលរដ្ឋនៅទីនេះ ចង់ឃើញលោក កឹម សុខា ជាប់គុក។ ចំណែកប្រជាពលរដ្ឋ៧០០នាក់ ស្រុកខ្សាចកណ្តាល ខេត្តកណ្តាល និងពលរដ្ឋស្រុកនេះ ស្អប់អ្នកនយោបាយលាបពណ៌ (សម រង្សី)»។
ការបង្ហោះសារបែបរិះគន់វាយប្រហារខ្លាំងដល់ មេដឹកនាំកំពូលរបស់គណបក្សសង្គ្រោះជាតិនៅពេលនេះ គឺកញ្ញា ធី សុវណ្ណថា ធ្វើឡើងក្រោយពីកញ្ញា បានចុះទៅជួបជាមួយប្រជាពលរដ្ឋនៅតាម ខេត្ត ក្រុងនានាម្តងៗ។ យោងតាមការបង្ហោះជារឿយអតីតសកម្មជន គណបក្សសង្រ្គោះជាតិ តែងលើកឡើងថា ប្រជាពលរដ្ឋរាប់រយនាក់ បានបង្ហាញពីការមិនពេញចិត្ត និងឈប់គាំទ្រថ្នាក់ដឹកនាំគណបក្ស សង្រ្គោះជាតិ រួមមាន លោក កឹម សុខា ប្រធានស្តីទីគណបក្ស និង លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ។
សូមបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ កញ្ញា ធី សុវណ្ណថា សកម្មជនគាំទ្រគណបក្សសង្រ្គោះជាតិរូបនេះ បានរៀបចំវេទិកាសាធារណៈនៅតាមបណ្តាខេត្ត ជាច្រើនដើម្បីជួបជុំសំណេះសំណាលជាមួយប្រជាបលរដ្ឋ និង ជានិច្ចកាល កញ្ញា បានលើកឡើងពីករណីរបស់លោក កឹម សុខា អនុប្រធានស្តីទីគណបក្ស សង្រ្គោះជាតិ ប្រាប់ទៅប្រជាពលរដ្ឋ ហើយសកម្មភាពនេះ កញ្ញា ធី សុវណ្ណថា សកម្មភាពនេះ គឺដំណើរការបានល្អ ហើយកញ្ញានឹង នៅតែបន្តធ្វើជាដរាប៕