(បារាំង)៖ ក្រសួងមហាផ្ទៃបារាំង បានប្រកាសឲ្យដឹងនៅមុននេះបន្តិចថា ចំនួនអ្នកស្លាប់នៅក្នុងករណីបើករថយន្តបុករះនៅទីក្រុង Nice បានកើនឡើងដល់ ៨៤នាក់ ខណៈមន្ត្រីសុខាភិបាលបារាំងប្រកាសស្វែងរកអ្នកបរិច្ចាគឈាម។ នេះបើយោងតាមការចេញផ្សាយ Update របស់ BBC នៅមុននេះបន្តិច។
ប្រធានាធិបតីបារាំង លោក Francois Hollande បានបញ្ជាក់ថា អ្នកបើកបររថយន្តធុនធំបុករះ ស្លាប់មនុស្ស ៨០នាក់ និងរបួសជាង ១០០នាក់ នៅទីក្រុងនីស ត្រូវបានបាញ់សម្លាប់ បន្ទាប់ពីមានការបាញ់តបតជាមួយនឹងប៉ូលិស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AFP ចេញផ្សាយ Update នៅមុននេះបន្តិច។
ប៉ូលិសបានបញ្ជាក់ថា អ្នកបើករថយន្តនោះ ត្រូវបានប៉ូលិសស្គាល់អត្តសញ្ញាណហើយ គឺជនជាតិទុយនេស៊ី វ័យ៣១ឆ្នាំ ប៉ុន្តែឈ្មោះនោះ នៅមិនទាន់បង្ហើបឲ្យឡើងនោះទេ។
ប្រធានាធិបតីបារាំង លោក ហូឡង់ បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល៣ខែ ក្រោយវាយប្រហារភេរវកម្ម បុករថយន្តបុកសម្លាប់មនុស្សនៅទីក្រុង នីស ដែលកើតឡើងចំថ្ងៃ បុណ្យជាតិដ៏ធំរបស់បារាំង។ អ្នកស្លាប់ក្នុងហេតុការណ៍នេះក៏មានក្មេងផងដែរ។
សូមជំរាបថា ទីក្រុងនីស របស់បារាំងនេះក៏មានប្រជាពលរដ្ឋខ្មែរ រស់នៅមួយចំនួនធំដែរ៕