(ប៉ារីស)៖ ការបើករថយន្តដឹកទំនិញបុករះទាំងកណ្តាលរាត្រី ស្របពេលដែលមនុស្សម្នាយ៉ាងច្រើនកុះករកំពុងចូលរួម ពិធីបុណ្យជាតិមួយនៅទីក្រុង Nice ភាគអាគ្នេយ៍ប្រទេសបារាំងនោះ នៅពុំទាន់មានក្រុម ឬបណ្តាញភេរវករដូចការរំពឹង ទុកពីអាជ្ញាធរបារាំងណាមួយ ចេញមុខមកទទួលខុសត្រូវនោះឡើយទេ ខណៈអ្នកស្លាប់ ៨០នាក់ និងរងរបួសជាង ១០០នាក់នោះ គឺមានចំរុះជាតិ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយ BBC នារសៀលថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០១៦។
ប្រទេសបារាំងបានប្រកាសថា ការស៊ើបអង្កេតករណីនេះ នឹងត្រូវប្រគល់ទៅឲ្យក្រុមប្រតិបត្តិការពិសេសប្រឆាំងអំពើ ភេរវកម្មថ្នាក់ជាតិជាអ្នកទទួលខុសត្រូវ៕
សូមស្តាប់លោក វ៉ាន់ សារាយ រាយការណ៍ព័ត៌មានបន្ថែម៖