(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងសហការី នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣នេះ បានរៀបចំពិធីបួងសួងលោកតាអី (ជាប់ផ្ទះមុខងារ) និងលោកតាក្រហម (ក) គោលបំណងដើម្បីបួងសួងសុំសេចក្ដីសុខ សេចក្តីចម្រើន ដល់លោកតាម្ចាស់ទឹក ម្ចាស់ដី ថែរក្សាគ្រប់ទិសទី ក្នុងពិធីទទួលដង្ហែព្រះអគ្គីជ័យ កីឡាសម្រាប់ព្រឹត្តិការណ៍នៃការប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅថ្ងៃទី០៤.០៥ ខែឧសភា ខាងមុខនេះ និងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣។
គួបញ្ជាក់ផងដែរថា ខេត្តកំពង់ធំនឹងរៀបចំព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃ ៤រោច ខែពិសាខ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ស្ថិតនៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ៕