Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ACU គ្រោងបញ្ជូន ជំនួយការអគ្គនាយកគយ និងរដ្ឋាករ ទៅតុលាការនៅរសៀលនេះ

15-07-2016 11:12

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) គ្រោងនឹងបញ្ជូន លោក អ៉ឹង ជាវែង ប្រធានការិយាល័យវិនិយោគមិនមែនកាត់ដេរ និងជាជំនួយការអគ្គនាយកគយ និងរដ្ឋាករកម្ពុជា ទៅកាន់តុលាការនៅម៉ោង​ ប្រមាណ៣រសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះហើយ បន្ទាប់ពីឃាត់ខ្លួនពាក់ព័ន្ធនឹងអំពើពុករលួយ។ នេះបើតាម លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។

លោក អ៉ឹង ជាវែង ត្រូវបានសមត្ថកិច្ច នៃអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នៅមុខសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីរកឃើញថា លោកបានទារលុយពីក្រុមហ៊ុនមួយចំនួនដែលខុសនឹងច្បាប់។

ប៉ុន្តែទោះជាយ៉ាងណា លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង មិនបានបង្ហើបថា លោក អ៉ឹង ជាវែង បានទាមទារប្រាក់ពី ក្រុមហ៊ុនណាខ្លះ និងចំនួនប៉ុន្មាននោះទេ៕