Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

CNRP ប្រកាសចូលប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា រឿងដកអភ័យឯកសិទ្ធិតំណាងរាស្រ្ត​២រូប នៅថ្ងៃទី១៨ កក្កដា

15-07-2016 10:46

(ភ្នំពេញ)៖ លោក យ៉ែម បុញ្ញាប្ញទ្ធិ អ្នកនំាពាក្យគណបក្សសង្គ្រោះជាតិ បានថ្លែងនៅទីស្នាក់ការកណ្តាលគណបក្សនាព្រឹកថ្ងៃទី១៥​ ខែកក្កដានេះថា កិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍នៃរដ្ឋសភារឿងដកអភ័យឯកសិទ្ធិតំណាងរាស្រ្ត​ ២រូបរបស់គណបក្សសង្គ្រោះជាតិ ថ្ងៃទី១៨ ខែកក្កដាខាងមុខនេះ តំណាងរាស្រ្ត CNRP នឹងចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។

តំណាងរាស្រ្តគណបក្សប្រឆាំង២រូបនោះមាន៖ លោក តុ វ៉ាន់ចាន់ តំណាង រាស្រ្តមណ្ឌលខេត្តកណ្តាល និងលោក ពិន រតនា តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង។

សូមបញ្ជាក់ថា ក្រសួងយុត្តិធម៌ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ បានសម្រេចស្នើឱ្យ រដ្ឋសភាលើកអភ័យឯកសិទ្ធិ របស់តំណាងរាស្រ្តគណបក្សប្រឆាំង២រូប ក្នុងនោះមាន លោក តុ វ៉ាន់ចាន់ តំណាង រាស្រ្តមណ្ឌលខេត្តកណ្តាល និងលោក ពិន រតនា តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង ដើម្បីឱ្យតុលាការបន្ត នីតិវិធីតាមផ្លូវច្បាប់។

តាមលិខិតរបស់ក្រសួងយុត្តិធម៌ ដែល Fresh News ទទួលបាន នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦នេះ បានឱ្យដឹងថា ការស្នើលើកអភ័យឯកសិទ្ធិតំណាងរាស្រ្ត២រូបខាងលើ បានធ្វើឡើងតាមសំណើ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។ លិខិតនេះ បានធ្វើឡើងដោយយោងតាមមាត្រា៨០ នៃរដ្ឋច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា និងមាត្រា៨ នៃច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្រ្ត៕