(ភ្នំពេញ)៖ របាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៣លើក (យប់១លើក) មិនបណ្តាលឲ្យមានមនុស្សស្លាប់នោះទេ ប៉ុន្តែមានរងរបួសធ្ងន់៣នាក់ និងរបួសស្រាល៣៣នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៣លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន៥គ្រឿង រួមមានម៉ូតូចំនួន៣គ្រឿង រថយន្តធុនតូចចំនួន១គ្រឿង, រថយន្តធុនធំ១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើតមាន ករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, ប្រជែង, មិនប្រកាន់ស្តាំជាដើម។
នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុបទូទាំង ប្រទេសមានចំនួន៣,៨០៥គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,៤៩៧គ្រឿង និងពិន័យសរុប ២,៣០៨ គ្រឿង ៕