(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ (គិតត្រឹមម៉ោង១៦ល្ងាច) របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃម្សិលមិញកម្លាំងនគរបាល បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុកនិងប្រើប្រាស់ ៦ករណី ឃាត់មនុស្ស៨នាក់ ក្នុងនោះមុខសញ្ញាជួញដូរ៧នាក់ និងមុខសញ្ញាប្រើប្រាស់ម្នាក់ ដកហូតថ្នាំញៀន មេតំហ្វេតាមីន (ice) ២.២៧ក្រាម ១កញ្ចប់ធំ និង៤កញ្ចប់តូច។
ជនសង្ស័យទាំងនោះត្រូវបានបង្ក្រាប ដោយមន្ទីរប្រឆាំងគ្រឿងញៀន ១ករណីឃាត់ខ្លួនម្នាក់, នគរបាលរាជធានីភ្នំពេញ បង្ក្រាប២ករណី ឃាត់ខ្លួន៤នាក់, នគរបាលខេត្តសៀមរាបបង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, នគរបាលខេត្តកំពង់ចាម បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់ និងនគរបាលខេត្តពោធិ៍សាត់ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់៕