(បារាំង)៖ ប្រធានាធិបតីបារាំង លោក Francois Hollande បានបញ្ជាក់ថា អ្នកបើកបរ​រថយន្តធុនធំបុករះ ស្លាប់មនុស្ស ៨០នាក់ និងរបួសជាង ១០០នាក់ នៅទីក្រុងនីស ត្រូវបាន​បាញ់សម្លាប់ បន្ទាប់ពីមានការបាញ់​តប​តជាមួយនឹងប៉ូលិស។​ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AFP ចេញផ្សាយ Update នៅ​មុននេះបន្តិច។

ប៉ូលិសបានបញ្ជាក់ថា អ្នកបើករថយន្តនោះ ត្រូវបានប៉ូលិសស្គាល់អត្តសញ្ញាណហើយ គឺជនជាតិទុយនេស៊ី វ័យ៣១ឆ្នាំ ប៉ុន្តែឈ្មោះនោះ នៅមិនទាន់បង្ហើបឲ្យដឹងនៅឡើយនោះទេ។

ប្រធានាធិបតីបារាំង លោក ហូឡង់ បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល៣ខែ ក្រោយវាយប្រហារភេរវកម្ម បើក​រថយន្តបុកសម្លាប់មនុស្សនៅទីក្រុង នីស ដែលកើតឡើងចំថ្ងៃ បុណ្យជាតិដ៏ធំរបស់បារាំង។ អ្នកស្លាប់ក្នុងហេតុការណ៍នេះក៏មានក្មេងផងដែរ។

សូមជំរាបថា ទីក្រុងនីស របស់បារាំងនេះក៏មានប្រជាពលរដ្ឋខ្មែរ រស់នៅមួយចំនួនធំដែរ៕