(កោះកុង)៖ ក្រុមនិស្សិតប្រមាណជិត ១០០រូប មកពីបណ្តាសាកលវិទ្យាល័យជាច្រើន នៅក្នុងរាជធានីភ្នំពេញ ដែលបានទៅធ្វើទស្សនកិច្ចនៅតំបន់កោះកុងក្រៅ បានអះអាងថា តំបន់កោះកុងក្រៅ នៅតែមានភាពស្រស់ស្អាត មិនមានកាកាប់បំផ្លាញ់ព្រៃឈើ បូមយកខ្សាច់ ដូចដែលក្រុមពួកប្រឆាំង បំពុលសង្គម បានលើកឡើងនៅតាមបណ្តាញសង្គមនោះឡើយ គឺធម្មជាតិនៅមានដូចដើមទាំងអស់។
តំណាងក្រុមនិស្សិតតាមបណ្តាសាកលវិទ្យាល័យបានលើកឡើងដូចនេះថា បន្ទាប់ពីបានមកធ្វើការទស្សនកិច្ចនៅលើកោះកុងក្រៅរយៈពេល ២យប់ ៣ថ្ងៃ ឃើញថាសម្រស់កោះកុងក្រៅនៅតែមានភាពស្រស់ស្អាត មិនមានការកាប់បំផ្លាញ ដូចដែលក្រុមបំពុលសង្គមលើកឡើងនោះទេ ហើយសម្រស់កោះកុងក្រៅ ពិតជាមានភាពស្រស់ស្អាតខ្លាំង ក្នុងនោះសម្រស់ធម្មជាតិកោះកុងក្រៅ គឺនៅតែមានភាពស្រស់ស្អាតដដែល មិនដូចអ្វីដែលក្រុមបំពុងសង្គមបានបង្ហោះលើបណ្តាញសង្គមនោះឡើយ គឺធម្មជាតិនៅមានដូចដើមទាំងអស់ មិនមានការបូមខ្សាច់ និងមិនមានការកាប់ព្រៃនោះឡើយ។
ជាមួយគ្នានោះបើតាមលោក មួង សុភ័ក្រ ប្រធានក្រុមអ្នកស្រាវជ្រាវវ័យក្មេង និងជាសមាជិកសហព័ន្ធសង្គមស៉ីវិល ដែលបានដឹកនាំក្រុមយុវជន និងក្រុមនិស្សិតទៅទស្សនកិច្ចនោះតំបន់កោះកុងក្រៅ កាលពីចុងខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះ បានឱ្យដឹងដែរថា ការមកទស្សនាកោះកុងក្រៅ របស់ក្រុមនិស្សិតមកពីតាមបណ្តាសាលកវិទ្យាល័យនេះ គឺជាការស្រាប់បំភ្លឺមួួយដល់ពួកគាត់ ដែលតែងតែធ្លាប់បានឃើញការបង្ហោះលើបណ្តាញសង្គម ពីសំណាក់ពួកក្រុមបំពុលសង្គម ដែលថា កោះកុងក្រៅ មានការកាប់ព្រៃ និងធ្វើការអភិវឌ្ឍដោយក្រុមឧកញ៉ា តែធាតុពិតនោះគឺមិនមានដូចការលើកឡើងរបស់ក្រុមបំពុលសង្គមទាំងនោះឡើយ។
លោក មួង សុភ័ក្រ បានបន្ថែមថា ក្នុងនាមលោកជាយុវជន លោកមើលឃើញថា តំបន់កោះកុងក្រៅនេះគឺមិនមានការកាប់បំផ្លាញ ដូចការបំភ្លៃការពិតពីពួកក្រុមប្រឆាំងមួយចំនួននោះទេ គឺកោះកុងក្រៅនៅតែមានសម្រស់ស្រស់ស្អាត ហើយលោកក៏ចង់ឱ្យមានការជួយជំរុញតំបន់នេះឱ្យក្លាយទៅជាគោលដៅទេសចរវិញ ជាជាងការយកតំបន់កោះកុងក្រៅឱ្យក្លាយជាតំបន់ភូមិសាស្ត្រនយោបាយ។
លោក មួង សុភ័ក្រ បានបន្ថែមទៀតថា ឆ្លងកាត់ការទៅលេងកោះកុងក្រៅជាច្រើនលើកកន្លងមក ឃើញថាចលនាមួយក្តាប់តូចដែលដឹកនាំដោយជនបរទេសលោក អាឡិច ដែលតែងតែលើកឡើងពីបញ្ហាបំពុលសង្កម និងបានអះអាងថា ខ្លួនធ្វើការងារដើម្បីបរិស្ថាននៅតំបន់កោះកុងក្រៅនេះ គឺគ្រាន់តែជាការធ្វើដើម្បីជាប្រយោជន៍ខ្លួនឯងតែប៉ុណ្ណោះ៕