(បារាំង)៖ យោងតាមសារព័ត៌មាន AFP ចេញផ្សាយមុននេះបានឲ្យឹងថា អ្នកបើកបររថយន្តធុនធំបើកបុករះ សម្លាប់មនុស្សជាង ៨០នាក់ និងរបួសជាង ១០០នាក់នោះ នៅទីក្រុងនីស ប្រទេសបារាំង ត្រូវបានគេស្គាល់អត្តសញ្ញាហើយ ជាជនជាតិទុយនេស៊ី វ័យ៣១ឆ្នាំ ចំណែកឈ្មោះនោះ ក្រុមប៉ូលិសមិនទាន់បង្ហើបឲ្យដឹងនោះទេ។
ប្រធានាធិបតីបារាំង លោក ហូឡង់ បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល៣ខែ ក្រោយវាយប្រហារភេរវកម្ម បុករថយន្តបុកសម្លាប់មនុស្សនៅទីក្រុង នីស ដែលកើតឡើងចំថ្ងៃ បុណ្យជាតិដ៏ធំរបស់បារាំង។ អ្នកស្លាប់ក្នុងហេតុការណ៍នេះក៏មានក្មេងផងដែរ។
ហេតុការណ៍វាយប្រហារភេរវកម្មបើករថយន្តធុនធំ បុកសម្លាប់មនុស្សទីក្រុងនីស ប្រទេសបារាំង, អ្នកស្លាប់កើនឡើងដល់៨០នាក់ និងរងរបួសជាង១០០នាក់, ទង្វើវាយប្រហារភេរវកម្មនេះ កើតឡើងចំថ្ងៃបុណ្យជាតិដ៏ធំរបស់បារាំង (Bastille Day)។
សូមជំរាបថា ទីក្រុងនីស របស់បារាំងនេះក៏មានប្រជាពលរដ្ឋខ្មែរ រស់នៅមួយចំនួនធំដែរ៕