(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំទីប្រឹក្សាអមក្រសួងយុត្តិធម៌ចំនួន ៥នាក់ មានឋានៈស្មើអគ្គនាយករង។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែឧសភានេះ។
អ្នកទាំង៥នាក់ ដែលទើបទទួលបានការតែងតាំងនេះ សុទ្ធសឹងជាអតីតសកម្មជនគណបក្សប្រឆាំង ហើយបានប្តូរមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយបាត់ជំនឿលើថ្នាក់ដឹកនាំរបស់ក្រុមប្រឆាំង៕