វាយប្រហារភេរវកម្មបើករថយន្តធុនធំបុកសម្លាប់មនុស្ស, អ្នកស្លាប់កើនឡើងដល់៨០នាក់ និងរងរបួសជាង១០០នាក់
15-07-2016 08:33
(បារាំង)៖ ហេតុការណ៍វាយប្រហារភេរវកម្មបើករថយន្តធុនធំ បុកសម្លាប់មនុស្សទីក្រុងនីស ប្រទេសបារាំង, អ្នកស្លាប់កើនឡើងដល់៨០នាក់ និងរងរបួសជាង១០០នាក់, ទង្វើវាយប្រហារភេរវកម្មនេះ កើតឡើងចំថ្ងៃបុណ្យជាតិដ៏ធំរបស់បារាំង (Bastille Day) នេះបើយោងតាមសារព័ត៌មានបរទេសជាច្រើន ផ្សាយបន្តបន្ទាប់ Update មុននេះបន្តិច។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសមួយ ដោយបានបញ្ជាក់ថា «អ្វីដែលបានកើតឡើងនៅទីក្រុងនីស ប្រទេសបារាំង វាហាក់ដូចជាការវាយប្រហារភេរវកម្មយ៉ាងរន្ធត់»។
ហេតុការណ៍រថយន្តធុនធំបើកបុករះសម្លាប់មនុស្សនេះ អាជ្ញាធរបារាំងកំពុងដាក់ការសង្ស័យថា ទង្វើភេរវកម្ម ព្រោះក្នុងហេតុការណ៍នោះ មានការបាញ់តបតគ្នារវាងខ្មាន់កាំភ្លើង និងប៉ូលិស។
សូមជំរាបថា ទីក្រុងនីស របស់បារាំងនេះក៏មានប្រជាពលរដ្ឋខ្មែរ រស់នៅមួយចំនួនធំដែរ៕