Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: រថយន្តធុនធំបើកបុករះសម្លាប់មនុស្ស៧៧នាក់ និងរងរបួស១០០នាក់ នៅទីក្រុងនីស ប្រទេសបារាំង, អាជ្ញាធរសង្ស័យជាទង្វើភេរវកម្ម

15-07-2016 08:13

(បារាំង)៖ យោងតាមព័ត៌មាន CNN និង BBC ចេញផ្សាយបន្តបន្ទាប់បានឲ្យដឹងនៅមុននេះបន្តិចថា មនុស្ស៧៧នាក់បានស្លាប់ និងជាង១០០នាក់ បានរងរបួសក្នុងហេតុការណ៍រថយន្តធុនធំ​ បើកបុករះសម្លាប់ នៅទីក្រុង​ នីស ប្រទេសបារាំង ចំថ្ងៃបុណ្យជាតិដ៏ធំរបស់បារាំង (Bastille Day)។

ហេតុការណ៍រថយន្តធុនធំបើកបុករះសម្លាប់មនុស្សនេះ អាជ្ញាធរបារាំងកំពុងដាក់ការសង្ស័យថា ទង្វើភេរវកម្ម ព្រោះក្នុងហេតុការណ៍នោះមានការបាញ់តបតគ្នារវាងខ្មាន់កាំភ្លើង និងប៉ូលិស។

សូមជំរាបថា ទីក្រុងនីស របស់បារាំងនេះក៏មានប្រជាពលរដ្ឋខ្មែររស់នៅមួយចំនួនធំដែរ។ 

សូមរង់ចាំព័ត៌មានបន្ថែម៖