Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងអាវុធហត្ថក្រុង​ សហការជាមួយអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ​ ចុះឆែកឆេរបន្ទប់ជួលមួយកន្លែង​ រកឃើញថ្នាំញៀន ជិតមួយគីឡូក្រាម​ និងកាំភ្លើងខ្លីមួយដើម

14-07-2016 23:15

(ភ្នំពេញ)៖​ កម្លាំងអាវុធក្រុងភ្នំពេញ​ សហការជាមួយកម្លាំងអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ​ ដឹកនាំដោយលោក​វរសេនីយ៍ទោ ប៉ាន់​ សុភាព​ នាយការិយាល័យប្រឆាំងគ្រឿងញៀន​អាវុធហត្ថក្រុង​ និងលោក​ ជឹម​ រីទ្ធី​ មេបញ្ជាការអាវុធហត្ថខណ្ឌ​ ព្រមទាំងមានការ សម្របសម្រួលពីលោក​ សៀង​ សុខ​ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ​។

នៅម៉ោង៩៖២០នាទីយប់ថ្ងៃទី១៤​ ខែកក្កដា​ ឆ្នាំ២០១៦នេះ​ បានបើកប្រតិបត្តិការចុះឆែកឆេរ បន្ទប់ជួលមួយកន្លែង​ស្ថិតក្នុង ភូមិត្រពាំងល្វា​ សង្កាត់កាកាប​ ខណ្ឌពោធិ៍សែនជ័យ​ ដោយរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកក២កញ្ចប់ធំ ទម្ងន់ជិត មួយគីឡូក្រាម​ អាវុធខ្លីមួយដើម​ គ្រាប់៦គ្រាប់ និងសម្ភារៈមួយចំនួនទៀត​ ចំណែកជនជួញដូរ​ និងប្រើប្រាស់គ្រឿងញៀន បានរត់គេចខ្លួនមុនពេលកម្លាំង អាវុធហត្ថទៅដល់។

បច្ចុប្បន្នវត្ថុតាងត្រូវបានកម្លាំងជំនាញ យកទៅរក្សាទុក​ និងដើម្បីធ្វើការស្រាវជ្រាវរក ក្រុមជនសង្ស័យមកផ្ដន្ទាទោស តាមច្បាប់៕