(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន លើរបាយការណ៍ លទ្ធផលសន្និបាតបូកសរុបការងារទេសចរណ៍ ឆ្នាំ២០១៥ ឆមាសទី១ ឆ្នាំ២០១៦ និងទិសដៅអនុវត្តបន្តឆមាសទី១ ឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដែលបានមកពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួង ក៏ដូចជាមន្រ្តីរាជការទាំងអស់ នៃរាជរដ្ឋាភិបាល ដែលតែងតែចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍលើវិស័យមាសបៃតងមួយនេះ។

សូមជម្រាបថា ការរៀបចំដំណើរការនៃសន្និបាតបូកសរុបការងារខាងលើ ក៏មានការចូលរួមវាយតម្លៃ និងគាំទ្រយ៉ាងពេញទំហឹងពីលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចដែលតំណាង ឱ្យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងបានចូលរួមបំពាក់មេដាយ និងគ្រឿងឥស្សរិយយសដល់ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងទេសចរណ៍ផងដែរ។

ខាងក្រោមនេះ ជាសេចក្ដីអធិប្បាយក្នុងរបាយការណ៍បូកសរុបការងាររបស់ក្រសួងទេសចរណ៍៖