(អង់គ្លេស)៖ លោក David William Donald Cameron ជាតួអង្គនយោបាយដ៏សំខាន់មួយរូបនៅចក្រភពអង់គ្លេស។ លោកធ្លាប់ធ្វើជាសមាជិកសភាចាប់តាំងពីឆ្នាំ២០០១កន្លងទៅនេះ ព្រមទាំងបានកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេស ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៦។ អតីតនាយករដ្ឋមន្ត្រីរូបនេះ ត្រូវបានគេចាត់ទុកថាជាមេដឹកនាំបក្សអភិរក្សនិយមនិងប្រកាន់ គោលនយោបាយ ដែលច្របាច់បញ្ចូលគ្នារវាងសេដ្ឋកិច្ច និងសង្គមបែបសេរី។
លោកកើតនៅទីក្រុង ឡុងន៍ ក្នុងក្រុមគ្រួសារមួយដែលមានឋានៈខ្ពង់ខ្ពស់។
លោក Cameron និងភរិយាគឺលោកស្រី Samantha មានលំនៅដ្ឋានមួយនៅភាគខាងជើងតំបន់ Kensington ដែលកន្លងមក ត្រូវបានគេជួល។ មិនតែប៉ុណ្ណោះក្រុមគ្រួសារមួយនេះ ក៏មានលំនៅដ្ឋានមួយកន្លែងទៀត ដែលមានតម្លៃជាទឹកប្រាក់ជាង មួយលានផោន ក្នុងភូមិមួយក្នុងទីក្រុង Chipping Norton ចក្រភពអង់គ្លេសផងដែរ។
យ៉ាងនេះក្តីលោកព្រមទាំងក្រុមគ្រួសារ នឹងស្វែងរកកន្លែងស្នាក់នៅបណ្តោះអាសន្នក្នុង ទីតាំងណាមួយក្នុងទីក្រុងឡុងដ៍ រហូតដល់ចុងសប្តាហ៍នេះដើម្បី ឲ្យកូនៗរបស់លោកអាចបញ្ចប់ការសិក្សារបស់ខ្លួន។ កូនស្រីច្បងរបស់លោកមានឈ្មោះថា Nancy អាយុ១២ឆ្នាំ កំពុងបន្តសិក្សានៅសាលា Grey Coat Hospital ក្បែរDowning Street។ ដោយឡែកកូនបន្ទាប់ មានឈ្មោះថា Elwen អាយុ១០ឆ្នាំ និង Florence អាយុ៥ឆ្នាំ កំពុងសិក្សានៅសាលាបឋមសិក្សា Mary Abbots ដែលវគ្គសិក្សានេះនឹងបញ្ចប់នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ខាងមុខ។
អតីតនាយករដ្ឋមន្ត្រីរូបនេះ បានបង្ហើបឲ្យដឹងថា លោកនឹងបន្តកាន់តួនាទីជាសមាជិកសភា យ៉ាងហោចណាស់រហូតដល់ ការបោះឆ្នោត អាណត្តិក្រោយគឺឆ្នាំ២០២០ខាងមុខ។
សូមជម្រាបថា អ្នកបន្តវេនពីលោក គឺលោកស្រី Theresa May ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស បន្ទាប់ពីដៃគូប្រកួតប្រជែងគឺលោកស្រី Andrea Leadsom បានបង្កភាពភ្ញាក់ផ្អើលជាខ្លាំង ដោយប្រកាសបញ្ឈប់ការ ឈរឈ្មោះកាលពីថ្ងៃចន្ទកន្លងទៅនេះ។
គួររំលឹកផងដែរ លោក David Cameron បានប្រកាសលាលែងពីតំណែង បន្ទាប់លទ្ធផលនៃការធ្វើប្រជាមតិបានបង្ហាញថា ចក្រភពអង់គ្លេសត្រូវចាកចេញពីសភាពអឺរ៉ុប ដែលហៅកាត់ថា EU៕