(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនាយទាហានរង នៃកងរាជអាវុធហត្ថជំនាន់ទី៤៦ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ។
ក្នុងពិធីនេះ ក៏មានការចូលរួមពី ប្រតិភូក្រសួងការពារជាតិ អគ្គមេបញ្ជាការដ្ឋាន អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងនាយ នាយរងអាវុធហត្ថ និងសិក្ខាកាមជាច្រើនរូបផងដែរ។
គួរជម្រាបថា កងរាជអាវុធហត្ថជំនាន់ទី៤៦ ត្រូវបានប្រឡងជ្រើសរើសនៅតាមបណ្ដារាជធានី-ខេត្ត កាលពីពេលកន្លងទៅថ្មីៗនេះ ហើយត្រូវបានបញ្ជូនទៅចូលរួមសិក្សានៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ៕