(ភ្នំពេញ)៖ តាមរយៈវីដេអូខ្លីមួយដែលផលិតដោយ និយ័តករធានារ៉ាប់រងកម្ពុជា បានពន្យល់អំពីអត្ថប្រយោជន៍នៃការមានធានារ៉ាប់រងយានយន្ត ដែលអាចជួយដោះស្រាយបន្ទុកហិរញ្ញវត្ថុ ដល់ម្ចាស់យានយន្ត នៅពេលកើតមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។
ការទិញធានារ៉ាប់រងយានយន្ត នៅពេលកើតមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ក្រុមហ៊ុនធានារ៉ាប់រងនឹងជួយដោះស្រាយសំណងហិរញ្ញវត្ថុ ដល់ជនរងគ្រោះ។ ការទិញធានារ៉ាប់រង មិនមែនជាបន្ទុកប្រជាពលរដ្ឋទេ ប៉ុន្តែផ្ទុយទៅវិញជាការសម្រួលបន្ទុកហិរញ្ញវត្ថុ ដល់ម្ចាស់យានយន្ត ដែលបានទិញធានារ៉ាប់រង ជូនដល់ជនរងគ្រោះ៕