(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញព្រះរាជក្រឹត្យមួយទៀត តែងតាំងគោរមងារប្រគេន ព្រះរាជាគណៈ នៃគណៈមហានិកាយនៅកម្ពុជា ៣អង្គ។

ព្រះរាជាគណៈ នៃគណៈមហានិកាយនៅកម្ពុជា ៣អង្គ រួមមាន៖

១៖ ព្រះពុទ្ធវង្ស ហ៊ូ ឈីវនាថ ឱ្យឡើងទីជា ព្រះមហាវិមលធម្ម ព្រះរាជាគណៈថ្នាក់ទោ ២៖ ព្រះសិរីវិសុទ្ធិ សុខ សុភាព ឱ្យឡើងទីជា ព្រះពុទ្ធវង្ស ព្រះរាជាគណៈថ្នាក់ត្រី
៣៖ ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ ឱ្យឡើងទីជា ព្រះសិរីវិសុទ្ធិ ព្រះរាជាគណៈថ្នាក់ចត្វា៕

ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ៖