(ភ្នំពេញ)៖ បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ចេញសេចក្តីថ្លែងការណ៍ចោទប្រកាន់ថា តុលាការបានរំលោភលើមាត្រា៨០ នៃរដ្ឋធម្មនុញ្ញ និងជារឿងនយោបាយ, នៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦នេះ ក្រសួងយុត្តិធម៌តាមរយៈសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យបានអំពាវនាវ ឲ្យក្រុមតំណាងរាស្រ្ត CNRP ព្យាយាមស្វែងយល់ខ្លឹមសារពិតប្រាកដ នៃមាត្រា៨០ នៃរដ្ឋធម្មនុញ្ញ និងក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងជៀសវាងការបកស្រាយបំភ្លៃខ្លឹមសារពិតប្រាកដ នៃច្បាប់ក្នុងចេតនានយោបាយ​ ដែលធ្វើឲ្យសាធារណៈមតិ មានការភ័ន្តច្រឡំ មកលើការអនុវត្តច្បាប់របស់តុលាការ។

សេចក្តីថ្លែងការណ៍របស់ក្រសួងយុត្តិធម៌បានបញ្ជាក់យ៉ាងដូច្នេះថា «កុំព្យាយាមបង្វែរនូវករណីរឿងព្រហ្មទណ្ឌឲ្យទៅជារឿងនយោបាយ និងសូមអំពាវនាវ ដល់ស្ថាប័នតុលាការ ឲ្យបន្តប្រកាន់ខ្ជាប់ នូវភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ និងត្រូវធ្វើការសម្រេចចិត្តដោយឯករាជ្យ និងមិនស្ថិតក្រោម សម្ពាធពីគ្រប់មជ្ឍដ្ឋាន»

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ក្រសួងយុត្តិធម៌៖