(ភ្នំពេញ)៖ លោក យឹម ស៊ីណន អតីតប្រធានចលនាយុវជនអតីតបក្សសង្រ្គោះជាតិប្រចាំនៅកូរ៉េខាងត្បូង បានលើកឡើងថា បានបកអាក្រាតអំពីភាពអគុណធម៌ និងកំសាករបស់ លោក សម រង្ស៉ី ក្នុងនាមជាមេដឹកនាំ នៅក្នុងកិច្ចការនយោបាយ នាពេលកន្លងទៅ។
ការបកអាក្រាតនេះបានធ្វើឡើង នៅក្នុងកិច្ចពិភាក្សា Fresh Talk លើប្រធានបទ៖ «តើអ្វីជាកត្តាដែលជំរុញឱ្យយុវជនក្រុមប្រឆាំង ផ្លាស់ប្តូរជំហរនយោបាយ?» កាលពីចុងសប្តាហ៍មុន។
លោក យឹម ស៊ីណន បានអះអាងថា ដោយសារតែគាំទ្រ និងជឿ លោក សម រង្ស៉ី, សកម្មជនជាច្រើន បានជាប់ពន្ធនាគារ ប៉ុន្តែលោកពុំបានយកចិត្តទុកដាក់ចំពោះអ្នកដែលបានជួបឃុំដោយសារលោកនោះទេ។ បន្ថែមពីនេះ ក្នុងនាមជាមេដឹកនាំមួយ លោកក៏ជាមនុស្សកំសាក ដោយមិនហ៊ានចូលមកប្រទេសកម្ពុជា ដូចអ្វីដែល លោកបានប្រកាសកន្លងទៅនោះឡើយ។
សូមស្តាប់ និងទស្សនាការលើកឡើងរបស់ លោក យឹម ស៊ីណន ពាក់ព័ន្ធនឹងចរិតរបស់ លោក សម រង្ស៉ី៖