(ភ្នំពេញ)៖ លោក យឹម ស៊ីណន អតីតប្រធានចលនាយុវជនអតីតបក្សសង្រ្គោះជាតិប្រចាំនៅកូរ៉េខាងត្បូង បានលើកឡើងថា មេដឹកនាំក្រុមប្រឆាំង មានភាពកម្សោយក្នុងការដឹកនាំ និងខ្វះខាតធនធានមនុស្ស ដែលធ្វើឱ្យខ្លួនទទួលបរាជ័យ និងធ្វើឱ្យបរទេសមិនគាំទ្រ។
លោក យឹម ស៊ីណន បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចពិភាក្សា Fresh Talk លើប្រធានបទ៖ «តើអ្វីជាកត្តាដែលជំរុញឱ្យយុវជនក្រុមប្រឆាំង ផ្លាស់ប្តូរជំហរនយោបាយ?» កាលពីចុងសប្តាហ៍មុន។
លោកបានបញ្ជាក់ថា មេដឹកនាំក្រុមប្រឆាំងមានភាពកម្សោយក្នុងការដឹកនាំ ដែលធ្វើឱ្យពួកគាត់គ្មានឱកាសក្នុងការដឹកនាំប្រទេស។ នៅក្នុងគណបក្សប្រឆាំង តែងមានការឈ្លោះប្រកែកគ្នា។ គណបក្សប្រឆាំងក៏តែងរិះគន់ចំពោះគណបក្សកាន់អំណាច ប៉ុន្តែពួកគេមិនមានគំនិត សមត្ថភាពធ្វើដូចគណបក្សកាន់អំណាចនោះទេ ដោយបង្កើតតែមនុស្សសម្រាប់ការជេរប្រមាថតែប៉ុណ្ណោះ។
លោកបានបន្ថែមទៀតថា៖ ភាពកម្សោយក្នុងការដឹកនាំ និងធនធានមនុស្សរបស់បក្សប្រឆាំង ធ្វើឱ្យបរទេសមើលឃើញអំពីចំណុចខ្វះខាតនេះ និងមិនជួយគណបក្សប្រឆាំងទេ។ ភាពកម្សោយនេះ ធ្វើឱ្យបរទេសមិនគាំទ្រទេ៕
សូមទស្សនា និងស្តាប់ការលើកឡើងរបស់ លោក យឹម ស៊ីណន៖