(ភ្នំពេញ)៖ នៅយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ បានទម្លាយកិច្ចការប្រជុំសំងាត់របស់ក្រុមជ្រុលនិយមបំផ្លាញជាតិ ដែលបានបើកកិច្ចប្រជុំដើម្បីរកវិធីត្រៀមខ្លួនប្រកាសប្រឆាំងនឹងលទ្ធផលបោះឆ្នោត។

តាមរយៈរូបភាពនៃកិច្ចប្រជុំ និងសំណេររបស់សម្តចតេជោ ហ៊ុន សែន បានបង្ហាញខ្លឹមសារយ៉ាងដូច្នេះថា៖

ការប្រជុំតាម zoom របស់ពួកអ្នកមិនអាចលាក់បាំងបានទេ បើទោះពួកអ្នកនៅក្រៅប្រទេស និងតាំងខ្លួនជាក្រុមស៉ីវិលក៏ដោយ ការប្រជុំថ្ងៃ៣០ មេសា ២០២៣នេះខ្ញុំជួយផ្សាយឲ្យពួកអ្នកទៅចុះ។

តើពួកអ្នកចង់បំផ្លាញកម្ពុជាដល់ណាទៀត?

ពួកអ្នកចង់បានប្រជាធិបតេយ្យតែប្រឆាំង ជាមួយការបោះឆ្នោត និងត្រៀមខ្លួនប្រកាសប្រឆាំងលទ្ធផលបោះឆ្នោត។
ពួកអ្នកជាជនជាតិខ្មែររស់នៅបរទេស និងមានសញ្ជាតិបរទេសមិនស្គាល់សេចក្តីត្រូវការប្រជាជននៅក្នុងប្រទេសនោះឡើយ។
សូមអ្នកកុំភ្លេចថា បរទេសគ្មានលទ្ធភាពសម្លាប់ខ្មែរដូចអ្នកចង់បាននោះឡើយ។

សូមអ្នកកុំភ្លេចថា មនុស្សនៅជាមួយអ្នកក៏មានមនុស្សរបស់ខ្ញុំដែរ។
ពួកអ្នកមកលេងស្រុកលំបាកបន្តិចហើយ ព្រោះពួកអ្នកត្រូវបានចាត់ទុកថា ជាក្រុមជ្រុលនិយមបំផ្លាញជាតិ៕