គណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសអង់គ្លេស ប្រកាសបញ្ចូលសមាជិកបក្សបន្ថែម
14-07-2016 16:50
(ក្រុងឡុងដ៏)៖ គណបក្សប្រជាជនកម្ពុជា ប្រចាំចក្រភពអង់គ្លេស បានរៀបចំពិធីប្រកាសបញ្ចូល សមាជិកបក្សថ្មីបន្ថែម នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក មាស គីមហេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំចក្រភពអង់គ្លេស លោក ហួត ហាក់ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រចាំទ្វីបអឺរ៉ុប និងលោក ជាប ដាវុធ ប្រធានក្រុមការងារ ប្រចាំចក្រភពអង់គ្លេស និងតំបន់Lille។
ក្នុងឱកាសនោះដែរ លោក ហួត ហាក់ បានថ្លែងថា ពិធីប្រកាសបញ្ចូលសមាជិកជាច្រើននាក់ បន្ថែមទៀតនោះគឺដោយសារប្រជាពលរដ្ឋ ខ្មែរនៅទីនោះ កាន់តែយល់ច្បាស់អំពី ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ហើយបានសំរេចចិត្តមកចូលរួម ជាមួយគណបក្សប្រជាជនកម្ពុជាកាន់តែច្រើនឡើងៗ៕