(ព្រៃវែង)៖ អគារសិក្សាថ្មី១ខ្នង៦បន្ទប់ ដែលជាអំណោយរបស់សម្តេចក្រឡា ហោម ស ខេង ជូនដល់ប្រជាពលរដ្ឋតំបន់ដាច់ស្រយាលចំនួន៣ភូមិ ក្នុងស្រុកកំចាយមារ ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ នៅសាលាបឋមសិក្សាព្រៃភ្លង ស្ថិតក្នុងភូមិព្រៃភ្លង ឃុំស្មោងខាងត្បូង ស្រុកកំចាយ មារ ខេត្តព្រៃវែងក្រោមអធិបតីភាពលោក ស្ដើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំចាយមារ ។
បន្ទាប់ពីបានពាំនំាមកជាមួយនូវការផ្តៃផ្ញើសួរ សុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស និងថ្នាក់ដឹកនាំទាំងអស់របស់គណបក្សរួចមក លោក ស្តើង សុខុម បានថ្លែងថា អគារសិក្សា១ខ្នង៦បន្ទប់ជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង ជូនចំពោះបងប្អូនប្រជាពលរដ្ឋនាពេលនេះ គឺពិតជាទ្រព្យមានតម្លៃណាស់។
លោកបានលើកជាសំណួរ ទៅកាន់បងប្អូននៅទីនោះថាតើមូលហេតុអ្វីបាន ជាសម្តេចក្រឡាហោម ស ខេង ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនតែងតែផ្តល់អាទិភាពលើការកសាងសាលារៀននិងបណ្តុះបណ្តាលធនធានមុស្ស ?
លោក ស្តើង សុខុម បានពន្យល់ថា នៅក្នុងការរៀបចំគោល នយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់គណបក្សប្រជាជនកម្ពុ ជាតែងចាត់ទុកការអភិវឌ្ឍធនធានមនុស្សគឺជាអាទិភាពចម្បងដោយហេតុថាមានធន ធានមនុស្សល្អ មនុស្សឆ្នើម ទើបមានសមិទ្ធិផលសង្គមល្អនិងល្អជាង ។
លោកថ្លែងថា ប្រទេសដែលមានធនធានធម្មជាតិច្រើនមិនប្រាកដថាជាប្រទេសអ្នកមានទេ ហើយប្រទេសដែលខ្សត់ធនធានធម្មជាតិ មិនសំបូរធនធានធម្មជាតិក៏មិនប្រាកដថាជាប្រទេសក្រដែរ នៅពេលប្រទេសទាំងនោះមានធន ធានមនុស្សពូកែ ដូចជាប្រទេសសឹង្ហបុរី ប្រទេសអ៉ីស្រាអែល ប្រទេសស្វីសជា ដើម ។ ហេតុនេះហើយ លោកសង្ឃឹមជឿជាក់ថាបងប្អូនប្រជាពលរដ្ឋ នឹងបញ្ជូនកូនចៅឲ្យទៅរៀនសូត្របានចេះដឹងគ្រប់ៗគ្នាដើម្បីឲ្យពួកគេក្លាយជាមនុ ស្សល្អ បុគ្គលល្អ កូនល្អ ពលរដ្ឋល្អ រួមចំណែកកសាងអភិវឌ្ឍន៍ប្រទេសជាតិ យើងទាំងអស់គ្នា ។
ជាមួយគ្នានេះលោក ស្តើង សុខុម ក៏បា នជម្រាបបងប្អូនប្រជាពលរដ្ឋឲ្យត្រៀម ខ្លួនទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្ដិថ្មីដែលនឹងប្រព្រឹត្តធ្វើនៅថ្ងៃទី២៣ខែកក្កដាខាងមុខ។
លោក ស្តើង សុខុម បានសំដែងការដឹង គុណចំពោះបងប្អូនប្រជាពលរដ្ឋដែលតែងតែបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត ជាបន្តបន្ទាប់ និងសង្ឃឹ មថាបងប្អូននឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបន្តទៀត ដើម្បីផ្តល់ឱកាសឲ្យសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី ក៏ដូចជាគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេននាពេលអនាគត ។
លោកបន្តថា ក្រោមការដឹកនាំរបស់គណ បក្សប្រជាជនរយៈពេលជាង៤០ឆ្នាំមក ប្រជាពលរដ្ឋមានជីវភាពធូរធានិង ប្រសើរឡើងប្រទេសជាតិមានការអភិវ ឌ្ឍរីកចម្រើនប្រទេសជាតិមានសុខសន្តិ ភាព មានស្ថិរភាពនយោបាយ ដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរ ។
លោក ស្តើង សុខុម បានបន្តថា ការបោះឆ្នោតមានគណបក្សច្រើនចូលរួម ហើយគណបក្សនីមួយៗមានគោលនយោបា យខុសៗគ្នា ។ ក៏ប៉ុន្តែគណបក្សខ្លះមានគោលនយោបាយមែនតែមិនប្រាកដថា គាត់នឹងធ្វើតាមការសន្យាបាននោះទេ ។ ដោយឡែកគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតជាបន្តបន្ទាប់មក បានខិតខំអនុវត្តគោលនយោបាយរបស់ខ្លួនបាន សម្រេចនូវសមិទ្ធិផលសង្គមជាតិច្រើន យ៉ាងទាំងនៅទីក្រុងនឹងនៅជនបទដូច ដែលយើងបានជួបប្រទះ ។
លោក ស្តើង សុខុម បន្តទៀតថា គណបក្សប្រជាជនដែលឈ្នះឆ្នោតនេះ មានសមាជិករាប់លាននាក់ហើយថ្នាក់ ដឹកនាំរបស់គណបក្សតែងតែចុះទៅជួបជាមួយប្រជាជន ចុះទៅជួយ ចុះទៅពង្រឹងមានទំនាក់ទំនងជិតស្និតស្គាល់ គ្នាយ៉ាងច្បាស់លាស់អញ្ចឹងត្រង់នេះចង់និយាយថាគណបក្សប្រជាជនមានកម្លាំងគាំទ្រយ៉ាងលើលប់។ គណបក្សប្រជាជនមានគោលនយោបាយជាក់លាក់ គណបក្សប្រជាជនកម្ពុជាបានធ្វើរួចមកហើយរយៈពេលជាង ៤០ឆ្នាំនេះពេលលំបាកបំផុតមានគណបក្សប្រជាជន ជួយសង្គ្រោះជីវិតតម្រូវការហូប តម្រូវការរៀនសូត្រ តម្រូវការវត្ត អារាម តម្រូវការមន្ទីរពេទ្យគណបក្សប្រ ជាជនបានបំពេញជូនជាតិនិងប្រជាជន ពេលសប្បាយក៏គណបក្សប្រជាជន ។
លោក ស្តើង សុខុម បន្ថែមថា អញ្ចឹងសរុបមកពេលលំបាកក៏មានគណបក្សប្រជាជនជួយពេលរកឱកាសសប្បាយក៏គណបក្សប្រជាជនបង្កលក្ខ ណៈជូន។ ពេលកសាងជីវភាពធូរធារក៏គណបក្សប្រជាជន។ អញ្ចឹងគណបក្ស មានទាំងកម្លាំងគាំទ្រ មានទាំងធនធាន មនុស្ស មានទាំងឧត្តមគតិ មានទាំងគោលនយោបាយដ៏ត្រឹមត្រូវហើយនិងមានទាំងស្នាដៃទាំងសមិទ្ធិផលសម្រាប់ ពលរដ្ឋនិងសង្គមជាតិជាសក្ខីភាណស្រាប់ ។
លោកក៏បានអំពាវនាវប្រជាពលរដ្ឋកុំជឿលើការសន្យាខ្យល់របស់ពួកអ្នកនយោបាយបោក ព្រោះរដូវសន្យាខ្យល់បានចាប់ផ្តើមទៀតហើយ ប្រជាពលរដ្ឋយើង ក៏បានជួបប្រទះការសន្យាប្រជាភិថុតិ របស់អ្នកនយោបាយប្រឆាំង អ្នកនយោ បាយបោកប្រាស់ទាំងនោះ ជាច្រើនដង មកហើយដែរ ។
នាឱកាសនេះដែរលោក ស្តើង សុខុម ក៏បានឧបត្ថម្ភសារុងដល់ជូនអ្នកចូលរួម ម្នាក់មួយព្រមទាំងថវិកាមួយចំនួនផងដែរ ៕