(ព្រះសីហនុ)៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យរបស់ក្រុមហ៊ុន GTVC ទៅទទួលយកស្ត្រីមួយរូបជាអ្នករស់នៅកោះរ៉ុងសន្លឹម ដែលគាត់ឈឺពោះឆ្លងទន្លេ បញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តព្រះសីហនុ។
បើតាមឧកញ៉ា ទៀ វិចិត្រ ស្ត្រីមានឈ្មោះ ដាញ់ ឌី អាយុ២៩ឆ្នាំ រស់នៅក្នុងភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ក្នុងហេតុការណ៍ខាងលើ បន្ទាប់ពីទទួលដំណឹងភ្លាមៗ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានបញ្ជូនអូប័រពេទ្យរបស់ក្រុមហ៊ុន GTVC ទៅទទួលយកគាត់ភ្លាមៗ ដើម្បីយកមកសង្រ្គោះឱ្យទាន់ពេលវេលានៅឯមន្ទីរពេទ្យខេត្ត។
បច្ចុប្បន្ន ស្ត្រីខាងលើកំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីត្រៀមសម្រាលបុត្រ។
ជារឿយៗ លោកឧកញ៉ា ទៀ វិចិត្រ តែងអន្តរាគមន៍ជួយប្រជាពលរដ្ឋនៅតាមកោះបែបនេះ ហើយលោកក៏ទទួលបានការថ្លែងអំណរគុណ និងគោរពស្រឡាញ់ពីសំណាក់ប្រជាពលរដ្ឋយ៉ាងក្លៀវក្លា៕