(បន្ទាយមានជ័យ)៖ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានចាត់ឱ្យលោកវរសេនីយ៍ទោ នី វិបុល អធិការរង ផែនអត្តសញ្ញាណកម្ម ចុះថតអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋនៅសង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាមអនុវត្តតាមការណែនាំ និងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបន្ទាយមានជ័យ។
ជាលទ្ធផលនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ បានថតអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋបានចំនួន៨៩នាក់ (ស្រី៤៩នាក់) ផ្តល់អត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋបាន១១សន្លឹក ផ្តល់សៀវភៅក៤ចំនួន៧ក្បាល ផ្តល់សៀវភៅក២ចំនួន៩ក្បាល។
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានអំពាវនាវដល់ពលរដ្ឋគ្រប់ ពិសេសយុវជនទើបគ្រប់អាយុ និងអ្នកហួសសុពលភាពប្រើប្រាស់ សូមទៅធ្វើអត្តសញ្ញាណបណ្ណឲ្យបានគ្រប់គ្នា គឺទៅធ្វើនៅអធិការដ្ឋានក្រុង-ស្រុកទាំង៩ ដែលនៅជិតផ្ទះរបស់អស់លោកអ្នកឲ្យបានគ្រប់គ្នា ជៀសវាងមានភាពយឺតយ៉ាវនាំឲ្យលោកអ្នកបាត់បង់ឱកាសក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ អាណត្តិទី៧ ឆ្នាំ២០២៣ ឆាប់ៗខាងមុខនេះ។
ក្រៅពីនេះ កម្លាំងនគរបាលទូទាំងខេត្ត កម្លាំងគ្រប់បណ្តាក្រុង-ស្រុកទាំង៩ កម្លាំងបញ្ជាការវរនគរបាលការពារព្រំដែនគោកទាំង៤ ក៏បានចេញល្បាតតាមទីប្រជុំជននានា ក្នុងភូមិសាស្ត្រក្រុងដើម្បីទប់ស្កាត់រាល់បទល្មើសផ្សេងៗ និងកម្លាំងមួយចំនួនត្រូវបានប្រចាំការ ត្រៀមអន្តរាគមន៍បង្ការ បង្ក្រាប សង្គ្រោះ ក្នុងករណីមានបទល្មើសផ្សេងៗ គ្រោះអគ្គិភ័យ ឬគ្រោះធម្មជាតិដែលអាចកើតមានជាយថាហេតុ៕