អភិបាលខេត្តស្វាយរៀង ដឹកនាំមន្ដ្រីរាជការ និងកម្លាំងអាវុធហត្ថ៥៧នាក់ ជួយស្ទូងស្រូវជូនប្រជាពលរដ្ឋ នៅស្រុកស្វាយជ្រុំ
14-07-2016 15:58
(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦នេះ បានដឹកនាំមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ទូទាំងខេត្ត សរុប៥៧នាក់ ចុះជួយស្ទូងស្រូវប្រជាពលរដ្ឋ៣គ្រួសារ នៅស្រុកស្វាយជ្រុំ។
លោកវរសេនីយ៍ឯក នុត នន្ទ មេបញ្ជាការរង និងជានាយកសេនាធិការកងរាជអាវុធហត្ថ ខេត្តស្វាយរៀង បានឲ្យដឹងថា ការចុះជួយនេះ ធ្វើឡើងនៅតាមប្រឡាយកូនភ្លោះ ក្នុងភូមិឬស្សីជួរខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ដែលជាកម្មសិទ្ធរបស់ប្រជាពលរដ្ឋ ៣គ្រួសារ ហើយលើផ្ទៃស្រែ៣ហិចតាផងដែរ។
ប្រជាពលរដ្ឋម្ចាស់ស្រែមានការសប្បាយយ៉ាងខ្លាំង ចំពោះសកម្មភាពមនុស្សធម៌របស់ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ និងកងកម្លាំង ប្រដាប់អាវុធ ដែលធ្វើឲ្យពួកគាត់បានចំណេញទាំងពេលវេលា និងលុយកាក់យ៉ាងច្រើនផងដែរ៕