(ក្រចេះ)៖ លោក គុយ ពិទូ ចៅក្រមស៊ើបសួរសាលាដំដូងខេត្តក្រចេះ នៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣នេះ សម្រេចឃុំខ្លូនមនុស្សចំនួន១១នាក់ ដាក់ពន្ធនាគារខេត្តក្រចេះ ពីបទដឹកជញ្ជូនផល ប្រមូលផល អនុផលព្រៃឈើគ្មានច្បាប់អនុញ្ញាត្តិ  ដែលប្រព្រឹត្តកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។

យោងតាមដីកាបង្គប់ឲ្យឃុំខ្លួនរបស់ចៅក្រមសាលាដំបូងខេត្តក្រចេះ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ជនត្រូវចោទទាំង១១នាក់នេះ មានឈ្មោះដូចខាងក្រោម៖
*ទី១៖ ឈ្មោះ ឡាយ សុភ័ក្រ អាយុ៣០ឆ្នាំ រស់នៅភូមិចង្រ្កង់ ឃំចង្រ្លង់ ស្រុកចិត្របុរី ខេត្តក្រចេះ
*ទី២៖ ឈ្មោះ ជីម ទឹម អាយុ៤៩ឆ្នាំ រស់នៅភូមិដងទង់ ឃុំវឌ្ឍនះ ស្រុកសំបូរ ខេត្តក្រចេះ
*ទី៣៖ ឈ្មោះ កែវ មាក់ អាយុ៣៤ឆ្នាំ រស់នៅភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ
*ទី៤៖ ឈ្មោះ ចេម តុង អាយុ២៤ឆ្នាំ រស់នៅភូមិដងទង់ ឃុំ វឌ្ឍនះស្រុកសំបូរ ខេត្តក្រចេះ
*ទី៥៖ ឈ្មោះ ឡាច ភ័ណ្ឌ រស់នៅភូមិតាងួន ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ
*ទី៦៖ ឈ្មោះ ណឹក ស្មាក់ អាយុ២៨ឆ្នាំ រស់នៅភូមិចង្រ្កង់ ឃំចង្រ្លង់ ស្រុកចិត្របុរី ខេត្តក្រចេះ
*ទី៧៖ ឈ្មោះ សាត សុខរី អាយុ២៥ឆ្នាំ រស់ភូមិកោះផ្ដៅ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ
*ទី៨៖ ឈ្មោះ សាត សុខរ៉ម អាយុ២៤ឆ្នាំ នៅភូមិអន្សោងធ្លាក់  ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ
*ទី៩៖ ឈ្មោះ ជឿន ជន់ អាយុ៣៥ឆ្នាំ នៅភូមិអន្សោងធ្លាក់  ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ
*ទី១០៖ ឈ្មោះ នាង ឆៃយ៉ា អាយុ៣០ឆ្នាំ រស់នៅភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ
*ទី១១៖ ឈ្មោះ សៀវ ផាន អាយុ៣៨ឆ្នាំ រស់នៅភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។

អ្នកទាំង១១នាក់ ត្រូវដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ ដឹកជញ្ជូនផល, ប្រមូលផល អនិផលព្រៃឈើគ្មានលិខិតអនុញ្ញាតិ្ត ប្រព្រឹត្តនៅចំណុចអូរកំភ្លិក ត្រាំអង្រ្កង់ ត្រាំពាំងទា អន្លង់ត្បាល់ បន្ទាយសៀម ត្រពាំងកាត់សក់ សោមដេប៉ូ ភ្នុំចែម៉ៃ ក្នុងដែន ការពារ បរិស្ថានកំពតគយ នៃដែនជម្រកសត្វព្រៃឡង់ ស្ថិតនៅភូមិអាជេន ឃុំចាម ស្រុកសំបូរ ខេត្តក្រចេះ។

សូមបញ្ជាក់ថា អ្នកទាំង១១នាក់នេះ ត្រូវបានកម្លាំងចម្រុះឃាត់ខ្លួន កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ យកមកសួរនាំនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ៕