(ភ្នំពេញ)៖ បុរសល្មោភកាមម្នាក់ បានចាប់ទាញដៃក្មេងស្រីអាយុ១០ឆ្នាំ ចូលទៅក្នុងបន្ទប់ខ្លួន រួចរំលោភទាំងបង្ខំបានសម្រេច៥ដង ហើយថែមទាំងគំរាមសម្លាប់ក្មេងស្រីរងគ្រោះទៀតផង បើសិនហ៊ានទម្លាយរឿងនេះ ឲ្យឪពុកម្តាយ និងអ្នកដទៃដឹង។

ប៉ុន្តែទង្វើដ៏ថោកទាបនេះ ត្រូវបានបែកធ្លាយដល់ឪពុកម្តាយក្មេងស្រីរងគ្រោះ ហើយប្តឹងទៅសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ចាប់វាយខ្នោះភ្លាមៗតែម្តង។ ករណីនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅរសៀលថ្ងៃទី១៤ខែកក្កដាឆ្នាំ២០១៦ស្ថិតនៅផ្ទះជួលភូមិតាងួន សង្កាតកាកាប ខណ្ឌពោធិ៍សែនជ័យ។

មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា កុមារីរងគ្រោះឈ្មោះទ ដ ល អាយុ១០ឆ្នាំ ស្នាក់នៅកន្លែងកេីតហេតុខាងលេី មានស្រុកកំណេីតភូមិចេកឃុំចេកស្រុកស្វាយជ្រុំខេត្តស្វាយរៀង។ ដោយឡែក​ជនសង្ស័យឈ្មោះ ដា  ៣០ជាង រស់នៅផ្ទះក្បែរគ្នា។

កុមារីរងគ្រោះបានឲ្យដឹងថា នៅពេលព្រឹកខណៈដែលម្តាយនិងបងៗចេញទៅធ្វេីការអស់បុរសល្មោភកាមខាងលេីបានចាប់ខ្លួនចូលទៅក្នុងបន្ទប់ រួចចាប់រំលោភសម្រេចបាន៥ដង និងគំរាមសម្លាប់​នាងបេីហ៊ានប្រាប់គេ។

នៅពេលនេះ ជនសង្ស័យស្ថិតក្រោមការសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ ដើម្បីចាត់ការតាមច្បាប់៕