(ភ្នំពេញ)៖ យុវជន ឡុង ប៊ុនលី ដែលធ្លាប់គាំទ្រនយោបាយខ្មៅកខ្វក់ជឿលង់មនោគមវិជ្ជារបស់ទណ្ឌិត សម រង្ស៉ី កន្លងទៅ នាពេលនេះបានចេញលិខិត និងវីដេអូ សុំការលើកលែងទោសពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានអំពាវនាវកុំឱ្យយុវជន និងប្រជាជនខ្មែរបាញ់បោកនយោបាយខ្មៅកង្វក់ទណ្ឌិត សម រង្ស៉ី ដូចរូបគេបន្តទៀត។
តាមវីដេអូដែលបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣នេះ យុវជន ឡុង ប៊ុនលី បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំបាទសូមធ្វើការសូមទោសជាសាធារណៈ ដែលកន្លងមកបានសរសេរនៅតាមបណ្តាញសង្គម Facebook ដោយខ្លួនបានជេរទៅលើសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដោយសារខ្ញុំបាទបានជឿទៅលើមនោគវិជ្ជារបស់គណបក្សប្រឆាំង ជាការដឹងខុសខ្ញុំបាទទទួលកំហុស ក្នុងការសរសេរបង្ហោះសារផ្ទាល់ខ្លួនរបស់ខ្ញុំបាទ ពាក្យពេចន៍មិនសមរម្យទៅថ្នាក់ដឹកនាំ»។
យុវជន ឡុង ប៊ុនលី បានសូមទោសដោយកែតម្រូវខ្លឹមសារដែលបានសរសេរបង្ហោះលើបណ្តាញសង្គម Facebook និងកែសន្យាខ្លួនកែឱ្យបានល្អ ចាប់ពីពេលនេះតទៅ និងសូមសម្តេចពុក មេត្តាអនុគ្រោះ អធ្យាស្រ័យដែលកូនបានធ្វើខុសកន្លងមក៕
សូមទស្សនាវីដេអូ ទាំងស្រុងដូចខាងក្រោម៖