(ភ្នំពេញ)៖ បណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងក្នុងនាមជាអនុប្រធានប្រចាំការក្រុមការងារបច្ចេកទេសរៀបចំ  «ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០៣០» បានដឹកនាំក្រុមការងារបច្ចេកទេសប្រចាំអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ជួបប្រជុំជាបន្តបន្ទាប់ជាមួយប្រធានក្រសួង-ស្ថាប័នពាក់ព័ន្ធសំខាន់ៗ ដើម្បីទទួលយកអនុសាសន៍ និងធាតុចូលបន្ថែមពាក់ព័ន្ធនឹងការរៀបចំធ្វើបច្ចុប្បន្នភាព ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្ពោះទៅ២០៣០។

ប្រធានក្រសួង-ស្ថាប័នពាក់ព័ន្ធសំខាន់ៗដែលបានទទួលជួបពិភាក្សាការងារនេះ រួមមានលោកសាស្រា្តចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទា, លោកស្រី កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី,កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ,លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, លោកង៉ាន់ ចំរើន ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, លោក ជា សំណាង អនុប្រធាន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោក យឹម ឆៃលី ឧបនាយករដ្ឋមន្តមន្ត្រី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ,បណ្ឌិត វង់ សណ្ដាប់ ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា និងលោក គីម វីរៈ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ។

លោកបណ្ឌិត ចន ណារិទ្ធ បានមានប្រសាសន៍ថា យុទ្ធនាការប្រមូលធាតុចូលជុំដំបូង ពីប្រធានក្រសួង-ស្ថាប័នពាក់ព័ន្ធ នៅពេលនេះ ជាយុទ្ធនាការដ៏មានសារៈសំខាន់មួយសម្រាប់ជាមូលដ្ឋានគ្រឹះក្នុងការរៀបចំក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឱ្យកាន់តែគ្រប់ជ្រុងជ្រោយ និងពេញលេញ និងមានភាពឆ្លើយឆឆ្លងគ្នារវាងប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គមក្នុងការគាំពារពលរដ្ឋតាមវដ្តនៃជីវិតស្របតាមចក្ខុវិស័យរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម។

តាមរយៈជំនួបជាបន្តបន្ទាប់នេះ, ប្រធានក្រសួង-ស្ថាប័នពាក់ព័ន្ធបានគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមធ្វើការធ្វើបច្ចុប្បន្នភាពនេះ និងបានផ្ដល់ធាតុចូល និងអនុសាសន៍សំខាន់ៗពាក់ព័ន្ធនឹងរបប និងកម្មវិធីនានាក្នុងប្រពន្ធគាំពារសង្គម ដែលក្រសួង-ស្ថាប័ននីមួយៗ បាន និងកំពុងដឹកនាំអនុវត្ត ក៏ដូចជាផ្នែកពាក់ព័ន្ធដ៏ទៃទៀតក្នុងប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ដែលនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងក្នុងការអភិវឌ្ឍក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមមួយដែលមានសុខដុមនីយកម្ម បរិយាបន្ន និងភាពជាម្ចាស់ ពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការឆ្ពោះទៅកិច្ចគាំពារសង្គមសម្រាប់គ្រប់ៗគ្នានាពេលអនាគត។

លោកបានបញ្ជាក់បន្ថែមថា ការធ្វើវាយតម្លៃពាក់កណ្តាលអាណត្តិលើក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម២០១៦-២០២៥ នេះ មានគោលបំណងឆ្លើយតបនឹងការវិវត្ត និងបត់បែនះ, ក្រសួងកិច្ចការនារី, ក្រសួងផែនការ, ក្រសួងមហាផ្ទៃ, និងក្រសួងការពារជាតិ៕