(ភ្នំពេញ)៖ ស្ត្រីម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ ចាប់ខ្លួនភ្លាមៗ ដោយអនុវត្តន៍តាមដីការ របស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានចោទប្រកាន់ពីបទឆបោក។ ករណីចាប់ខ្លួនស្ត្រី ខាងលើនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចទល់មុខវត្តទួលសង្កែ ផ្លូវលេខ៩០៧ ក្រុម១០ ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
មន្ត្រីសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែ បានឲ្យដឹងថា បន្ទាប់ពីទទួលបានដីការចាប់ខ្លួនលេខ២៥១ ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ដែលចុះហត្ថលេខាដោយលោក ហេង កេសរោ ចៅ ក្រមស៊ើបសួរ របស់សាលាដំបូងរាជធានីភ្នំពេញ ក៏បន្តស្រាវជ្រាវរហូតចាប់ខ្លួនស្ត្រីជាជនត្រូវចោទ បានតែម្ដង។ មន្ដ្រីដដែលបន្ដថា ស្ត្រីដែលត្រូវចាប់ខ្លួន ដោយជាប់ចោទពីបទឆបោក ឈ្មោះស៊ុន ស៊ីធា ហៅជីវ៉ា អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៥២H ផ្លូវលំ ក្រុម១៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
បច្ចប្បន្ន ស្ត្រីខាងលើ ត្រូវបានកម្លាំងនគរបាលមូលដ្ឋាន ប៉ុស្ដិ៍ទួលសង្កែ បញ្ជូនទៅអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីបញ្ជូនបន្តទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕