(ស្វាយរៀង)៖ លោក ម៉ឹង សំផន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចន្ទ្រា និងលោកស្រី នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានក្រុមបក្ស នៅតាមបណ្តាភូមិ និងឃុំ ក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង ចំនួន១,៩៧៩នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកចន្ទ្រា។
ក្នុងពិធីសំណេះសំណាលលោក ម៉ឹង សំផន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់ប្រធាន អនុប្រធាន ក្រុមបក្សទាំអស់ក្នុងមនោសញ្ចេតនា នឹករលឹក និងគោរពស្រឡាញ់រាប់អាន។
លោក ម៉ឹង សំផន បានថ្លែងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងមានសន្តិភាពយូរអង្វែង។
លោក ម៉ឹង សំផន បានអំពាវនាវដល់ប្រធានក្រុមបក្ស ក៏ដូចជាសមាជិក សមាជិការបក្សទាំងអស់ ត្រូវយកចិត្តទុកដាក់ចលនា ឱ្យប្រជាជននៅក្នុងភូមិ ឃុំ ស្រុករបស់ខ្លួនទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា ដើម្បីយើងរក្សាបានសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិទៅអនាគត។
នៅក្នុងឱកាសនោះដែរ លោក មុឹង សំផន ក៏បានចែកជូនថវិកាដល់សមាជិក សមាជិកាបក្ស ដែលអញ្ជើញចូលរួមចំនួន ១,៩៧៩នាក់ ម្នាក់ៗទទួលថវិកា ២០,០០០រៀល ផងដែរ៕