Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលក្រុងបាត់ដំបង បង្រ្កាបជនសង្ស័យជួញដូរថ្នាំញៀន ដកហូតបានថ្នាំញៀន១២កញ្ចប់

14-07-2016 14:45

(បាត់ដំបង)៖ កម្លាំងនគរបាលក្រុងបាត់ដំបង បានចេញប្រតិបត្តិការបង្ក្រាប ជនសង្ស័យជួញដូរ គ្រឿងញៀនម្នាក់ និងដកហូតបានថ្នាំញៀន១២កញ្ចប់ ព្រមទាំងវត្ថុតាងមួយចំនួន។ ការបង្ក្រាបនេះធ្វើឡើង នៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចក្រុមទី៤ ភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

លោក ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យដែលបាន ឃាត់ខ្លូននេះឈ្មោះ មី ភីធីវិន អាយុ២១ឆ្នាំ ក្នុងនោះដែរកម្លាំងរបស់លោក ដកហូតបាន ថ្នាំញៀនម៉ាទឹកកក ១៧កញ្ចប់ ជញ្ជីងថ្លឹងមួយ ដបកែឆ្នៃជក់មួយ កូនកន្ត្រៃ២ ដែកកេះ៤ និងសម្ភារៈមួយចំនួនទៀតផងដែរ។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវបានឃុំខ្លួនបណ្ណោះអាសន្ន នៅអធិការដ្ឋានក្រុង ដើម្បីចាត់ការតាមនីតិវិធី៕