(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) មានប្រសាសន៍ថា គណៈប្រតិភូកីឡាទាំងអស់ដែលបានអញ្ជើញមកដល់កម្ពុជា មានការស្ងើចសរសើរ ចំពោះការរៀបចំរបស់ម្ចាស់កម្ពុជា ទាំងការរៀបចំទីតាំងប្រារព្ធពិធី កន្លែងស្នាក់ និងហូបចុក។

លោកបន្ថែមថា អ្វីដែលពិសេសនោះ ការសម្រេចមិនយកប្រាក់លើប្រតិភូកីឡា និងកីឡាករ-កីឡាការិនី បានជះភាពល្បីរន្ទឺរបស់កម្ពុជា ដល់ពិភពលោក ពិសេសដល់ចលនាអូឡាំពិកអន្តរជាតិ។

ការថ្លែងឲ្យដឹងរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមសន្និសីទសារព័ត៌មាន ស្តីពីព្រឹត្តិការណ៍ស៉ីហ្គេម នៅពហុកីឡដ្ឋានជាតិមរតកតេជោ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣

លោក ថោង ខុន បានបន្តថា «អ្នកដែលស្នាក់នៅភូមិកីឡារបស់យើងនេះ មានសិទ្ធហូបចុក ២៤ម៉ោង ហើយគណៈប្រតិភូទាំងអស់ ដែលបានចុះឈ្មោះត្រឹមត្រូវទៅតាមក្របខណ្ឌ និងពេលវេលារបស់យើង គឺយើងមិនយកលុយនោះទេ, មានន័យថា អ្នកចុះឈ្មោះក្នុងចំណោម ១២០០០នាក់ ដែលមានកីឡាករ ៩០០០នាក់ជាង ដោយឡែកអ្នកដែលស្នាក់នៅភូមិកីឡានេះ មិនក្រោម ៣៥០០នាក់ បូកជាមួយនឹងប្រធានប្រតិភូកីឡាដែលមិនគិតថ្លៃនោះទេនៅទីនេះ»

លោកបន្តថា ប្រតិភូ NOCC ប្រធានអូឡាំពិក អគ្គលេខាធិកាឡាំពិក និងប្រធានប្រតិភូកីឡាធំៗ ស្នាក់នៅសណ្ឋាគារ GARDEN CITY កំរិតផ្កាយ ៥ ពួកគាត់ទាំងអស់គ្នា មានការពេញចិត្តខ្លាំងណាស់។

លោក ថោង ខុន បានបន្តទៀតថា «យើងគួរតែមើលការរៀបចំនៅតំបន់នេះ ដើម្បីឲ្យឃើញអំពីការខិតខំប្រឹងប្រែងរបស់យើង ឲ្យមិត្តភក្តិយើងឃើញ កាលពីមុនយើងរៀបចំមិនទាន់ហើយគេមក គេថាតាមមើលរៀបទាន់មិនទាន់ ដល់ពេលឥឡូវគេឃើញការរៀបចំ យើងគេកោតសរសើយើងខ្លាំងមែនទែន កម្ពុជាខ្លាំងមែន រៀបចំទាន់ពេលវេលា ហើយតាមស្តង់ដាទៀត»

លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងទៀតថា មកដល់ពេលនេះមានប្រតិភូជានខ្ពស់នៃបណ្តាប្រទេសអាស៊ាន បានបញ្ជាក់ពីវត្តមានក្នុងឱកាសពិធីបើកព្រឹត្តិការណ៍ស៉ីហ្គេម នៅថ្ងៃទី៥ ខែឧសភា ដែលមានប្រធានាធិបតីឡាវ, អតីតនាយករដ្ឋមន្ត្រី និងអតីតប្រធានាធិបតីប្រទេសទីម័រខាងកើត, ប្រធានសភាសិង្ហបុរី, ឧបនាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាម។ សម្រាប់ខាងផ្នែកកីឡា មានអនុប្រធានទី១​ នៃគណៈកម្មាការឡាំពិកអន្តរជាតិ និងអគ្គនាយកក្រុមប្រឹក្សាកីឡាអាស៉ីអាគ្នេយ៍៕