(បាត់ដំបង)៖ រដ្ឋបាលខេត្ដបាត់ដំបង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង នឹងរៀបចំការផ្សាយបន្ដផ្ទាល់ ដោយដាក់បញ្ចាំងជូនប្រជាពលរដ្ឋបានទស្សនាដោយសេរី ការប្រកួតកីឡា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា រដ្ឋបាលខេត្ដ និងសហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំការផ្សាយបន្ដផ្ទាល់នេះ នៅតាមបណ្ដាទីតាំងសំខាន់ៗ ជាច្រើនក្នុងមូលដ្ឋានខេត្ត។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង និងទីតាំងដែលរៀបចំការផ្សាយបន្ដផ្ទាល់៖