(ភ្នំពេញ)៖ ក្រុមការងារ នៃគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បានយកថវិកាចំនួន៥លានរៀល ដែលជាមូលនិធិតេជោ១២៥ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានកិត្តិយស គណៈយុទ្ធមិត្តឧបត្ថម្ភដល់លោក សុខ សំអាន កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ១៧៩។

លោក សុខ សំអាន ជាសមាជិកនៃគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ លោកបានចូលបម្រើក្នុងជួរទ័ពថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៧៨ អង្គភាពវរសេនាតូចលេខ២១ នាពេលនោះ សម្តេចតេជោ ហ៊ុន សែន ដឹកនាំគ្រប់គ្រង បញ្ជាផ្ទាល់កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា៕