(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ និងគណៈកម្មការមូលបត្រកម្ពុជា នៅថ្ងៃទី១៤ ខែកក្កដានេះ បានចេញសេចក្តីប្រកាសព័ត៌មានរួមមួយ ដោយជំរុញឲ្យប្រជាពលរដ្ឋរងគ្រោះ ឬជ្រុលចាញ់បោក ដោយដាក់​ប្រាក់​វិនិយោគលើគម្រោងហិរញ្ញវត្ថុទាំងឡាយ ដូចជាជាមួយក្រុមហ៊ុណ Empire Big Capital Limited (EBC) តាមរយៈអង្គការមូលនិធីអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ (AIF) សមាគមអ្នកប្រឹក្សា​យោបល់វិន​យោគ (ICA) ឲ្យដាក់ពាក្យប្តឹងទៅតុលាការ និងអាជ្ញាធរមានសមត្ថកិច្ច ទៅតាមមូលដ្ឋានរបស់ខ្លួន ស្របតាមនីតិវិធីច្បាប់ជាធរមាន។

ក្រសួងមហាផ្ទៃ និងគណៈកម្មការមូលបត្រកម្ពុជា បានបញ្ជាក់ទៀតថា ក្រុមការងារ បាននិងកំពុងសហការជាមួយក្រសួងយុត្តិធម៌ ដើម្បីមានចំណាត់ការតាមច្បាប់ លើគម្រោងវិនិយោគមានលក្ខណៈ និងចរិកបោកប្រាស់ទាំងនេះ។ សាធារណជន ឬប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារការប៉ុនប៉ងឆបោក ឬការឆបោកក្នុងវិស័យហិរញ្ញវត្ថុ អាចទំនាក់ទំនងលេខទូរសព្ទបន្ទាន់ (Hotline) របស់ក្រសួង​មហាផ្ទៃ ចំនួន២ខ្សែ គឺ ០៣១ ៦០១២៣៤៥ និង ០៣១ ២០ ១២៣៤៥៕

សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុង៖