(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីពេលថ្មីៗនេះ បានចេញអនុក្រឹត្យមួយ សម្រេចបង្កើត ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសហព័ន្ធ ប្រេស៊ីល ដែលមាននិវេសនដ្ឋាន នៅទីក្រុងប្រាស៊ីលីយ៉ា។
ការបង្កើតស្ថានទូតនេះ ធ្វើឡើងដោយយោងតាមសំណើរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
ស្ថានឯកអគ្គរាជទូតនេះ ត្រូវដឹកនាំដោយប្រធានបេសកកម្មទូត ០១នាក់ ដែលមានឋានៈជា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព។ សមាសភាពមន្ត្រីការទូតផ្សេងទៀត មន្ត្រីបច្ចេកទេស និងបុគ្គលិកសេវា នឹងត្រូវកំណត់តាម តម្រូវការនៃការងារជាក់ស្តែង។ ប្រព័ន្ធហិរញ្ញវត្ថុសម្រាប់មន្ត្រីការទូត មន្ត្រីបច្ចេកទេស និងបុគ្គលិកសេវា នៃស្ថានឯកអគ្គរាជទូត នេះ ត្រូវស្ថិតក្នុងប្រភេទ «ក»៕
ខាងក្រោមនេះជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាល៖