(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង បានចេញសេចក្ដីជូនដំណឹងបញ្ជាក់ថា ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ (ស៉ីហ្គេម) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រដ្ឋបាលខេត្តនឹងរៀបចំការផ្សាយផ្ទាល់ពីការប្រកួតកីឡាបាល់ទាត់ នៅទីតាំងចំនួន៧នៅទូទាំងខេត្ត។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តកោះកុង បានឲ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន រដ្ឋបាលខេត្តនឹងរៀបចំទីតាំងផ្សាយផ្ទាល់ ដូចខាងក្រោម៖

*ទី១៖ បរិវេណសួនច្បារមុខសាលាខេត្តកោះកុង ក្នុងករណីភ្លៀងត្រូវប្ដូរទៅក្នុងមហោស្រព
*ទី២៖ បរិវេណសាលាស្រុកមណ្ឌលសីមា និងសាលាឃុំបាក់ខ្លង
*ទី៣៖ បរិវេណសាលាស្រុកកោះកុង
*ទី៤៖ បរិវេណសាលាស្រុកថ្មបាំង
*ទី៥៖ បរិវេណសាលាស្រុកបូទុមសាគរ
*ទី៦៖ បរិវេណសាលាស្រុកស្រែអំបិល
*ទី៧៖ បរិវេណសាលាស្រុកគីរីសាគរ៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង៖