(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ៩កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។

កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃនេះ នឹងពិនិត្យ និងពិភាក្សាឆ្លងរបៀបវារៈសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១៖ សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ
២៖ បញ្ហាផ្សេងៗ សំណើរសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័ត​ពីស្ថាប័ននីតិ​ប្បញ្ញត្តិលើ៖ សេចក្ដីព្រាងច្បាប់ស្ដីពីការអនុុម័តយល់ព្រមលើកិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន។