(ភ្នំពេញ)៖ លោកស្រី អ៊ួង សុផល្លា ភរិយាលោក ឃ្លាំង ហួត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី, អភិបាលរងរាជធានីភ្នំពេញ និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយខណ្ឌជ្រោយចង្វារ និងលោកស្រី កែវ ច័ន្ទ ស៊ុនណារី ជំនួយការសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរា ស្រ្តីមេម៉ាយ ដែលមានជីវភាពខ្វះខាតសរុប ១០គ្រួសារ ស្ថិតក្នុងភូមិក្បាលកោះ។

សូមបញ្ជាក់ថា អំណោយជាសំភារៈនិងថវិកាចែកជូនក្នុងគ្រួសារនីមួយៗទទួលបាន៖

* អង្កររបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈលោក ឃ្លាំង ហួត និងលោកស្រី អ៊ួង សុផល្លា រួមមានអង្គរចំនួន ០១បាវស្មើនឹង ២៥គីឡូ ,មី ០១កេស, ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ ,ត្រីខ ០១យួរ ,ក្រមា ០១ ,សារុង ០១ និងថវិកា ៥០,០០០រៀល។ ជាមួយនោះដែរលោកស្រី ង៉ែត នីម បានបន្ថែមជូនលោក ប៊ុន រិទ្ធ ដែលមានជំងឺប្រចាំកាយ ១០០,០០០រៀល និងប្រេងកូឡាមួយប្រអប់, ប្រេងខ្យល់មួយបំពង់ជាអំណោយលោកស្រី ហ៊ុន ស៊ីណាត ផងដែរ។

* សំភារៈ និងថវិកាសរុបដែលប្រជាពលទទួលបានរួមមាន៖ លោកស្រី អ៊ួង សុផល្លា ឃ្លាំង ហួត ឧបត្ថម្ភអង្ករ ១២បាវស្មើនឹង ២៥០គីឡូក្រាម , មី ១០កេស, ទឹកត្រី ១០យួរ, ទឹកស៊ីអ៊ីវ ១០យួរ, ត្រីខ ១០យួរ និងថវិកា ៥០០,០០០រៀល, លោកស្រី ហ៊ុន ស៊ីណាត ឧបត្ថម្ភ ប្រេងកូឡា ២ប្រអប់, ប្រេងខ្យល់ ២បំពង់។ លោកស្រី កែវ ច័ន្ទស៊ុនណារី ឧបត្ថម្ភ ក្រមាចំនួន១០ និងសារុង ចំនួន១០ ។ លោកស្រី ង៉ែត នីម ថវិកា ១០០,០០០រៀល៕