(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការ និងអនុគណៈកម្មការរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍។
កិច្ចប្រជុំនេះ បានប្រព្រឹត្ដទៅនៅទីស្នាក់ការកណ្តាល នាថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៣ ដែលមានការអញ្ជើញចូលរួមពី លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ ព្រមទាំងសមាជិក សមាជិកា នៃគណៈកម្មការ អនុគណៈកម្មការ និងយុវជនកាកបាទក្រហមកម្ពុជា ជាសមាជិកពេញសិទ្ធិ និងអ្នកសង្កេតការណ៍នៃវេទិកាយុវជនលេីកទី២ សរុបចំនួន ៦០នាក់។
របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន៖
* ពិភាក្សាឆ្លងរបៀបវារៈ នៃកិច្ចប្រជុំថ្នាក់ដឹកនាំលេីកទី២០ និងវេទិកាយុវជនលេីទី២ និងទិសដៅការងារបន្ត។
* ពិនិត្យ និងពិគ្រោះយោបល់លេីភារកិច្ច និងការទទួលខុសត្រូវរបស់សមាជិកម្នាក់ៗក្នុងអំឡុងពេលត្រៀមរៀបចំកិច្ចប្រជុំ។
* បញ្ហាផ្សេងៗ៕