(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីណែនាំស្ដីពី ការការពារសុខភាព និងរក្សាសុវត្ថិភាព អំឡុងពេលទស្សនាការប្រកួតកីឡាស៉ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជា។
ក្នុងសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានក្រសួងសុខាភិបាល បានសង្កត់ធ្ងន់ថា អ្នកចូលទស្សនាទាំងអស់សូមរួមគ្នាអនុវត្តការបញ្ចៀសឲ្យបាននូវការប្រជ្រៀតគ្នា ឬច្រានគ្នា ដែលអាចឈានដល់មានបញ្ហាដួល ឬដួលសន្លប់ ឬបញ្ហាជាន់គ្នាជាដើម។
ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល៖